#ប្រទេសចិន - តៃវ៉ាន់

Articles by Tag ប្រទេសចិន - តៃវ៉ាន់

តៃវ៉ាន់ថា បានត្រៀមផែនការបន្ទាន់ទប់ទល់នឹងទីក្រុងប៉េកាំងរួចហើយ ទោះបីមេដឹកនាំរបស់ខ្លួនចេញក្រៅប្រទេសក្ដី

ដោយ​ ហ៊ុន គន្ធថៃ
យោងតាមមន្ត្រីជាន់ខ្ពស់ផ្នែកយោធាតៃវ៉ាន់បានឱ្យដឹងថា ក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានត្រៀមនូវផែនការសម្រាប់គ្រាអាសន្នរួចហើយ ដើម្បីឆ្លើយតបនឹងសកម្មភាពណាមួយរបស់ប្រទេសចិន នៅពេល ដែលមេដឹកនាំរបស់ខ្លួន គឺលោកស្រី សៃ អ៊ីងវេន បានចាកចេញពីកោះតៃវ៉ាន់ទៅកាន់ទឹកដីសហរដ្ឋអាមេរិកនៅសប្ដាហ៍ក្រោយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។