ចិនគ្រោងនឹងបង្កើនការចំណាយលើវិស័យការពារជាតិក្នុងអត្រា ៧,២% នៅឆ្នាំនេះ
ដោយ
ប្រទេសចិននឹងបង្កើនការចំណាយលើវិស័យការពារជាតិ ៧,២% នៅឆ្នាំនេះពោលគឺកើនឡើងជាងកាលពីឆ្នាំមុនបន្តិច ហើយអត្រាកំណើននេះ គឺមានខ្ពស់ជាងអត្រាកំណើនព្យាករណ៍សេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិនទៅទៀត ខណៈដែលនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបង្កើនការត្រៀមខ្លួនប្រយុទ្ធ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីចិនរូបនេះ ក៏បានលើកឡើងពីបំណងក្នុងការបង្រួបបង្រួមជាមួយតៃវ៉ាន់ដោយសន្តិវិធីផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។