#ប្រទេសទីផ្សារកំពុងរីកចម្រើន

Articles by Tag ប្រទេសទីផ្សារកំពុងរីកចម្រើន

បញ្ហាអតិផរណា រុញឲ្យកម្រិតបំណុលក្នុងប្រទេសទីផ្សារកំពុងរីកចម្រើននៅអាស៊ី និងទូទាំងសកលលោកកើនខ្ពស់មិនធ្លាប់មាន

ដោយ​ វុធ ច័ន្ទតារា
ការចំណាយសារពើពន្ធកាន់តែច្រើន ដើម្បីយកមកទូទាត់ប៉ះប៉ូវ ផលប៉ះពាល់នៃបញ្ហាអតិផរណាជាសកល នឹងធ្វើឱ្យកម្រិតបំណុលកើនឡើងខ្លាំង នៅក្នុងប្រទេសនៃតំបន់អាស៊ី ពិសេសប្រទេសដែលកំពុងមានទីផ្សាររីកចម្រើន។ កាលពីត្រីមាសទី២ឆ្នាំនេះ បំណុលរដ្ឋ និងឯកជននៅក្នុងតំបន់អាស៊ី បានកើនឡើងជាលើកដំបូងនៅអំឡុង៤ត្រីមាសចុងក្រោយ ហើយត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងថែមទៀត នៅពេញមួយឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ពីវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិចេញផ្សាយកាលពីថ្ងៃទី១៤កញ្ញា និងត្រូវបានយកមកចុះផ្សាយបន្តដោយសារព័ត៌មានជប៉ុន Nikkei។