ពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជិតខាងនៅតែមានកំណើនខ្ពស់ ទោះមានផលរំខានមួយចំនួនក្ដី
ដោយ
ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្ដាប្រទេសក្បែរខាង បានចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើនពាណិជ្ជកម្ម តួយ៉ាង យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម និងកម្ពុជា-ថៃ សុទ្ធតែមានកំណើនគួរឲ្យកត់សម្គាល់ នារយៈពេល ៧ខែ ក្នុងឆ្នាំ២០២២នេះ ដោយសរុបទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសជិតខាងទាំងពីរនេះមានដល់ទៅជាង៦ពាន់៤រយលានដុល្លារឯណោះ។