ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ផ្ដើមអនុវត្តកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណចំនួន ១០ ពាន់លានដុល្លារឡើងវិញ
ដោយ
ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន បានព្រមព្រៀងគ្នាថានឹងបន្តកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណក្នុងទំហំទឹកប្រាក់ចំនួន ១០ ពាន់លានដុល្លារអាមេរិក។ វាគឺជាសញ្ញាចុងក្រោយមួយដែលបានបង្ហាញភាពល្អប្រសើរនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសទាំង២។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានយុនហាប់។