មេដឹកនាំបេឡារុស្សចេញមុខអះអាងថា អាវុធនុយក្លេអ៊ែររុស្ស៊ីដំឡើងនៅប្រទេសខ្លួននឹងមិនត្រូវបានប្រើប្រាស់ទេ
ដោយ
ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ឌឺ លូកាសេនកូ ដែលជាដៃគូដ៏រឹងមាំបំផុតរបស់លោក ពូទីន នៅក្នុងសង្គ្រាមអ៊ុយក្រែន បាននិយាយនៅក្នុងពិធីបុណ្យជាតិកាលពីថ្ងៃទី៣០ ខែមិថុនា ថា គាត់ដឹងយ៉ាងច្បាស់ថាអាវុធនុយក្លេអ៊ែរខ្នាតតូចរបស់រុស្ស៊ី ដែលបានដាក់ពង្រាយនៅប្រទេសលោក គឺ«នឹងមិនត្រូវបានប្រើប្រាស់នោះទេ»។ លោកជឿជាក់ថា គ្មានសត្រូវណាហ៊ានឈ្លានពានទឹកដីបេឡារុស្សឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។