#ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)

Articles by Tag ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)

កូរ៉េខាងត្បូង និងអារ៉ាប់រួម នឹងពន្លឿនគម្រោងវិនិយោគលើថាមពលនិងឧស្សាហកម្មទំនើបៗបំផុត

ដោយ​ ​ ខេមបូណូមីស
ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង ថ្មីៗនេះ បាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី លើគម្រោងនិងផែនការវិនិយោគក្នុងវិស័យថាមពល ឧស្សាហកម្មអាវុធ និងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មទាំងមូល តម្លៃសរុបជាង៦ពាន់លានដុល្លារ។ យ៉ាងណាមិញ ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក៏ធ្លាប់បានប្រកាសឱ្យដឹងកាលពីខែមករាផងដែរ អំពីការសម្រេចចិត្តវិនិយោគទំហំ៣០ពាន់លានដុល្លារនៅកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានយុនហាប់។