អាជ្ញាធរខេត្តព្រះសីហនុជំរុញឲ្យក្រុមហ៊ុនដ៏ធំមួយពីប្រទេសអូទ្រីស វិនិយោគគម្រោងកន្ត្រកខ្សែរ៉កទេសចរណ៍នៅកោះរុង
ដោយ
ក្រុមហ៊ុនមកពីប្រទេសអូទ្រីសដ៏ធំមួយ កំពុងសិក្សាលើគម្រោងវិនិយោគ ទោងយោល កន្ត្រកខ្សែរ៉ក និងកន្លែងកម្សាន្ដជាច្រើននៅខេត្តព្រះសីហនុ ខណៈដែលខាងអាជ្ញាធរខេត្តជំរុញឲ្យក្រុមហ៊ុនសិក្សាលើការវិនិយោគគម្រោងកន្ត្រកខ្សែរ៉កទេសចរណ៍នេះ នៅតំបន់កោះរុង ដើម្បីជំរុញទាក់ទាញទេសចរកាន់តែច្រើនឡើងបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០២២។