#ប្រទេសរីកចម្រើនខ្លាំងទាំង៧ G7

Articles by Tag ប្រទេសរីកចម្រើនខ្លាំងទាំង៧ G7

លោកចូ បៃឌិន អាចនឹងសម្រេចចិត្តរឿងលើកលែងពន្ធលើទំនិញចិន នៅក្រោយកិច្ចប្រជុំ G7នៅសប្តាហ៍ក្រោយ

ដោយ​ វុធ ច័ន្ទតារា
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុងពិចារណាដករនាំងពន្ធលើទំនិញចិនជាច្រើនប្រភេទ ដើម្បីទប់ស្កាត់អតិផរណានៅក្នុងស្រុក ប៉ុន្តែនឹងពុំទាន់មានការសម្រេចចិត្តជាផ្លូវការណាមួយនោះទេ ប៉ុន្ដែ បើតាមប្រភពជិតស្និទ្ធនឹងរឿងនេះ បានឲ្យដឹងថា ការសម្រេចចិត្តរបស់លោកចូ បៃឌិន លើរឿងដករនាំងពន្ធនេះ អាចនឹងត្រូវធ្វើឡើងនៅក្រោយកិច្ចប្រជុំកំពូលក្រុមប្រទេសរីកចម្រើនខ្លាំងទាំងប្រាំពីរ ដែលគ្រោងនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍មួយ ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។