រដ្ឋាភិបាលហ្វីលីពីន មិនយកពន្ធទាំងស្រុងលើការនាំចូលរថយន្តអគ្គិសនី រយៈពេល៥ឆ្នាំ
ដោយ
រដ្ឋាភិបាលហ្វីលីពីន បានប្រកាសនៅថ្មីៗនេះថា ខ្លួនមិនយកពន្ធទាំងស្រុងរយៈពេល ៥ឆ្នាំ លើការនាំចូលរថយន្តអគ្គិសនី ដើម្បីជំរុញការប្រើប្រាស់ ដោយសារតែតម្លៃប្រេងសាំងឡើងថ្លៃ ខណៈបច្ចុប្បន្ន ការយកពន្ធនាំចូលរថយន្តប្រភេទនេះ គឺចាប់ពី ៥% ដល់ ៣០%។ ការលើកលែងពន្ធនេះ ក៏ជាមធ្យោបាយថ្មីមួយទៀតរបស់ប្រទេសអាស៊ានមួយនេះ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuter។