ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើដំណើរទស្សនកិច្ចដ៏កម្រនៅលើទឹកដីជប៉ុន ចំពេលរងសម្ពាធទាំងក្នុងនិងក្រៅ
ដោយ
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យ៉ូន ស៊ុកយែល (Yoon Suk Yeol) បានធ្វើដំណើរទៅដល់ទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍ទី១៦មីនានេះ ដោយមានបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសជប៉ុនដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់កូរ៉េខាងជើង និងប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ប្រទេសជប៉ុននេះ លោក យ៉ូន ក៏បានជំនះនឹងការប្រឈមទាំងសម្ពាធខាងក្នុង និងខាងក្រៅយ៉ាងសម្បើមដែរ។