វិមានក្រឹមឡាំង៖ ជំនួបកំពូលរវាងលោក ពូទីន និងមេដឹកនាំបេឡារុស្ស មិនមានផែនវាយលុកតាមព្រំដែនអ៊ុយក្រែនឡើយ
ដោយ
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីបេឡារុស្ស បានលើកតម្កើងទំនាក់ទំនងរវាងគ្នាឱ្យកាន់តែជិតស្និទ្ធកាលពីថ្ងៃចន្ទ ទី១៩ ធ្នូ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Minsk ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៩មក។ ក្នុងជំនួបនោះ មេដឹកនាំទាំងពីរត្រូវបានគេសង្កេតឃើញថា ស្ទើរតែមិនបាននិយាយរឿងសង្គ្រាមដែលកំពុងឆាបឆេះនៅអ៊ុយក្រែននោះឡើយ ប៉ុន្ដែ ភាគីអ៊ុយក្រែនបារម្ភថា ជំនួបនេះ ទីក្រុងម៉ូស្គូអាចនឹងដាក់សម្ពាធឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន គឺបេឡារុស្ស ចូលរួមក្នុងការវាយប្រហារលើទីតាំងថ្មីនៅតាមព្រំដែនអ៊ុយក្រែន។