ភាពប្រេះឆារវាងចិន និងអូស្រ្តាលីកំពុងបង្ហាញពីពន្លឺផ្សះផ្សាគ្នាឡើងវិញ ឬយ៉ាងណា?
ដោយ
ដំណើរទស្សនកិច្ចរបស់ប្រេសិតជាន់ខ្ពស់ចិនទៅកាន់តំបន់ភាគខាងលិចអូស្ត្រាលី ដែលជាកន្លែងប្រមូលផលនិងនាំចេញបង្កងអូស្ត្រាលីដ៏ធំបំផុតនៅដើមសប្តាហ៍នេះ បានបង្កើនក្តីសង្ឃឹមថា ទីក្រុងប៉េកាំងអាចនឹងលុបចោលការហាមប្រាមនាំចូលអាហារសមុទ្រពីប្រទេសអូស្ត្រាលីវិញ បន្ទាប់ពីប្រទេសទាំងពីរ បានមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងនយោបាយដាក់គ្នាយ៉ាងខ្លាំង នៅប្រមាណ ៣ឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South china Morning post។