កម្ពុជារំពឹងខ្ពស់ថានឹងទាញយកប្រេងបាននៅចុងឆ្នាំ ២០១៩ ខាងមុខ!
ដោយ
ក្រុមហ៊ុនគ្រីសអេនើជិ អិលធីឌី (KrisEnergy Ltd) ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យនៅកម្ពុជា បានប្រកាសនាពេលថ្មីៗនេះថា នៅអំឡុងត្រីមាសទី៣ ក្នុងឆ្នាំ ២០១៩ខាងមុខនេះ កម្ពុជាអាចនឹងទទួលបានតំណក់ប្រេងជាលើកដំបូងរបស់ខ្លួនបានហើយ ក្រោយពីក្រុមហ៊ុននេះ ទើបតែប្រកាសពីការអភិវឌ្ឍនាវាផ្ទុកប្រេងដ៏ធមយយ ដែលក្នុងមួយថ្ងៃ អាចធ្វើប្រព្រឹត្តកម្មសន្ទនីយ៍ ឬផ្ទុកវត្ថុរាវរហូតដល់ទៅប្រមាណ ៣ម៉ឺន បារ៉ែល និងមានបំពាក់នូវមុខងារពិសេស ដែលអាចញែកឧស្ម័ន ប្រេង និងទឹកផងដែរ។