#ប្រេស៊ីលហាមAppleលក់ទូរសព្ទគ្មានឆ្នាំងសាក!

Articles by Tag ប្រេស៊ីលហាមAppleលក់ទូរសព្ទគ្មានឆ្នាំងសាក!

ប្រេស៊ីលពិន័យAppleជាង ២លានដុល្លារ និងហាមប្រាមការលក់ក្នុងប្រទេស ជុំវិញករណីលក់ទូរសព្ទគ្មានឆ្នាំងសាកថ្ម

ដោយ​ វុធ ច័ន្ទតារា
រដ្ឋាភិបាលប្រទេសប្រេស៊ីល បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ចាប់ពីពេលនេះទៅខ្លួននឹងហាមប្រាមក្រុមហ៊ុន Apple ពីការលក់ផលិតផលទូរសព្ទ iPhone ណា ដែលមិនមានភ្ជាប់ឆ្នាំងសាកមកជាមួយ នៅក្នុងប្រទេសទៀតហើយ។ ជាមួយគ្នានេះ រដ្ឋាភិបាលប្រេស៊ីលក៏បានថែមទាំងបានពិន័យ Apple គិតជាទឹកប្រាក់ជាង ២ លានដុល្លារអាមេរិកជុំវិញបញ្ហានេះផងដែរ។ ប្រេស៊ីលចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះថា បានអនុវត្តអាជីវកម្មរបស់ខ្លួនដោយមិនស្មើភាព។ នេះបើតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបារាំង AFP។