តើហេតុអ្វីបានជាប្រេសិតពិសេស UN ប្រចាំនៅមីយ៉ាន់ម៉ា នឹងត្រូវចុះចេញពីតំណែង?
ដោយ
អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធ ទី ៣១ ខែឧសភាថា បេសកជនពិសេស UN ទទួលបន្ទុកប្រទេសមីយ៉ាន់ម៉ា នឹងត្រូវចុះចេញពីតំណែងនៅក្នុងខែមិថុនានេះ ក្រោយពេលបំពេញបេសកកម្មបានជាង១៨ខែ ជាមួយនឹងការរិះគន់ខ្លាំងៗពីសំណាក់របបសឹកនិងក្រុមប្រឆាំងផ្សេងៗទៀត ខណៈដែលស្ថានការណ៍ក្នុងប្រទេសហាក់មិនមានភាពល្អប្រសើរសោះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។