ប្រហុកម្សៅរបស់ខ្មែរកំពុងត្រៀមខ្លួន ដើម្បីហក់ចូលទីផ្សារអឺរ៉ុបនាពេលអនាគតដ៏ខ្លីខាងមុខ
ដោយ
ម្សៅប្រហុកគីរម្យ របស់ក្រុមហ៊ុន ខនហ្វីរេល ក្រោមការសិក្សាស្រាវជ្រាវ និងច្នៃប្រឌិតរបស់ឧកញ៉ាឱសថ ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុនខនហ្វីរេល និង ប៉េប៉េអឹម កំពុងត្រៀមខ្លួន ដើម្បីហក់ចូលទីផ្សារអឺរ៉ុប បន្ទាប់ពីទទួលបានការគាំទ្រនៅក្នុងស្រុក។ ទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ខនហ្វីរេល និងមន្ត្រីបច្ចេកទេសជាន់ខ្ពស់របស់អង្គការ យូនីដូ (UNIDO) សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា ប្រហុកម្សៅរបស់កម្ពុជានឹងអាចហក់ចូលទីផ្សារអឺរ៉ុបក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីឆ្លងកាត់ការធ្វើសវនកម្ម និងរៀបចំនីតិវិធីរួចរាល់។