វិស័យភស្តុភាររបស់រុស្ស៊ីត្រូវជាប់គាំង ដោយសាររងទណ្ឌកម្មពីលោកខាងលិច
ដោយ
វិស័យភស្តុភារ (Logistic)នៅក្នុងប្រទេសរុស្ស៊ីកំពុងដំណើរការយ៉ាងរដាក់រដុប ហើយក៏នឹងអាចឈប់ដំណើរការផងដែរ ក្រោយពេលដែលសហរដ្ឋអាមេរិក និងអឺរ៉ុបបានដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ តាមរយៈការរារាំងការនាំចូលផលិតផល និងគ្រឿងបន្លាស់ ក៏ដូចជាការនាំចេញធនធានកម្រ និងគ្រាប់ធញ្ញជាតិពីរុស្ស៊ី។ ជាលទ្ធផលនៃការដាក់ទណ្ឌកម្មពីលោកខាងលិច ចំពោះសកម្មភាពលុកលុយរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន បាននិងកំពុងធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីកំពុងតែឯកោពីពិភពលោកទាំងមូល។