#ប្រមុខអង្គការណាតូ បន្តតំណែង១ឆ្នាំទៀត ដើម្បីជួយអ៊ុយក្រែន

Articles by Tag ប្រមុខអង្គការណាតូ បន្តតំណែង១ឆ្នាំទៀត ដើម្បីជួយអ៊ុយក្រែន

តើអ្វីទៅជាមូលហេតុនៅពីក្រោយខ្នងនៃការពន្យារអាណត្តិរបស់ប្រមុខអង្គការណាតូ?

ដោយ​ ហ៊ុន គន្ធថៃ
មេដឹកនាំកំពូលដែលផុតអាណត្តិ នៃអង្គការសម្ព័ន្ធយោធាណាតូនឹងបន្តកាន់តំណែងកំពូលនេះមួយឆ្នាំទៀត «នៅក្នុងពិភពលោកមួយកាន់តែគ្រោះថ្នាក់»។ អគ្គលេខាធិការអង្គការសម្ព័ន្ធយោធាអាត្លង់ទិចខាងជើង ដែលគេស្គាល់ថាអង្គការណាតូ គឺ លោក ចេន ស្តូលថេនប៊ឺក នឹងបន្តក្នុងមុខតំណែងកំពូលដឹកនាំអង្គការសម្ព័ន្ធយោធាណាតូ ដែលមាន ៣១ប្រទេសនេះ រយៈពេលជាងមួយឆ្នាំទៀត ពោលគឺរហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។ នេះបើតាមការប្រកាសរបស់អង្គការណាតូកាលពីថ្ងៃអង្គារ ដែលបានចេញផ្សាយនៅលើសារព័ត៌មាន យូអេសអេ ធូដេ ។