#បុគ្គលស្វ័យនិយោជន៍ និងអង្គភាពសេដ្ឋកិច្ចធុនមីក្រូ

Articles by Tag បុគ្គលស្វ័យនិយោជន៍ និងអង្គភាពសេដ្ឋកិច្ចធុនមីក្រូ

រាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ធុរកិច្ចក្រៅប្រព័ន្ធ តាមរយៈអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗ

ដោយ​ ខន ណារី
នៅក្នុងប្រទេសកម្ពុជា សកម្មភាពធុរកិច្ចក្រៅប្រព័ន្ធ មានចំនួនច្រើនដែលភាគច្រើនជាបុគ្គលស្វ័យនិយោជន៍ និងអង្គភាពសេដ្ឋកិច្ចធុនមីក្រូ ដែលមានក្នុងវិស័យលក់ដុំ លក់រាយ ជួសជុលយានយន្ត ដឹកជញ្ជូន និងស្តុកទំនិញ សេវាកម្មស្នាក់នៅ និងម្ហូបអាហារ និងសេវាកម្មផ្សេងទៀត។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និងកំពុងផ្តល់អាទិភាព ក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋដែលប្រកបរបរក្រៅប្រព័ន្ធ។