បុណ្យសង្ក្រានឆ្នាំថ្មីនៅបាកកអាចធ្វើបានតែគ្មានការលេងជះទឹកដាច់ខាត
ដោយ
អាជ្ញាធរថៃបានសម្រេចអនុញ្ញាតឲ្យរៀបចំពិធីបុណ្យសង្ក្រានឆ្នាំថ្មីនៅក្នុងទីក្រុងបាងកក ប៉ុន្ដែមិនមានការលេងល្បែងជះទឹក គប់ទឹក ឬបាញ់ទឹកអ្វីទាំងអស់ ហើយវិធានការរឹតបន្ដឹងនឹងបន្ដធ្វើ ដើម្បីការពារការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ នៅអំឡុងថ្ងៃឈប់សម្រាកខាងមុខនេះ ដែលមានរយៈពេលដល់ទៅ៦ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែមេសា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកថៃ។