Urbanland ចាប់ដៃគូជាមួយធនាគារធំៗ ៣ ដើម្បីផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួលនិងរហ័សជាងមុនដល់អ្នកទិញផ្ទះ
ដោយ
ក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាប់ជ័យលាភីក្នុងស្រុក និងជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាជាមួយ ធនាគារ ៣ គឺ ធនាគារ ប្រេដ (BRED Bank) ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (CIMB Bank) និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (J Trust Royal Bank) សម្រាប់គម្រោងបុរីថ្មីមួយរបស់ក្រុមហ៊ុន គឺគម្រោងបុរីចន្ទគីរី ។