ដោយ
ចាន់ មង្គល
បច្ចុប្បន្ន ស្រាប្រណីតនិងម្ហូបថ្លៃៗនៅក្នុងទីផ្សារកម្ពុជាបាននិងកំពុងមានការពេញនិយមគួរឲ្យកត់សម្គាល់ពីសំណាក់ប្រជាជនដែលមានចំណូលមធ្យមឡើងទៅ ខណៈដែលអ្នកជំនាញមានបទពិសោធន៍នៃការនាំចូល និងចែកចាយភេសជ្ជៈប្រភេទស្រាប្រណីត និងប្រភេទសាច់សត្វថ្លៃៗសម្រាប់ធ្វើម្ហូប បញ្ជាក់ថា ការនិយមនេះគឺដោយសារតែមានបម្រែបម្រួលរចនាសម្ព័ន្ធប្រជាសាស្ត្រ និងកំណើនជីវភាពប្រជាជន និងសេដ្ឋកិច្ចក្នុងប្រទេស។