អាហ្រ្វិកខាងត្បូងបញ្ជាក់ច្បាស់ថា លោក ពូទីន នឹងមិនមកចូលរួមកិច្ចប្រជុំកំពូលBRICSផ្ទាល់ឡើយ
ដោយ
អាហ្រ្វិកខាងត្បូងបាននិយាយកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន នឹងមិនមកចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេស BRICS នៅខែសីហាខាងមុខនេះដោយផ្ទាល់ឡើយ។ ការណ៍នេះហាក់ប្រៀបដូចជាបានដកបន្លាចេញពីទ្រូងរបស់រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងចំពោះបញ្ហាការទូតដោយម្ខាងជាមេដឹកនាំប្រទេសស្និទ្នស្នាលនឹងអាហ្វ្រិក និងម្ខាងទៀត គឺជាកាតព្វកិច្ចក្នុងការអនុវត្តដីកា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីចាប់ខ្លួនលោក ពូទីន។ នេះបើតាមការចុះផ្សយដោយសារព័ត៌មានរ៉យទ័រ។