#អាជីវកម្មយកកម្រៃសេវានាំសត្វ

Articles by Tag អាជីវកម្មយកកម្រៃសេវានាំសត្វ

ក្រសួងកសិកម្ម ស្នើឲ្យរដ្ឋបាលខេត្តចំនួន៣ បញ្ឈប់ការធ្វើអាជីវកម្មយកកម្រៃសេវាដឹកសត្វឆ្លងខេត្ត

ដោយ​ សោម ស្រីពេជ្រ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្មីៗនេះបានស្នើឲ្យរដ្ឋបាល ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ បញ្ឈប់ការធ្វើអាជីវកម្មយកកម្រៃសេវានាំសត្វ និងផលិតផលមានដើមកំណើតពីសត្វចតុប្បាទដូចជា គោ ក្របី ជ្រូក ឆ្លងកាត់ និងចេញក្រៅខេត្តទាំងនោះ។ដោយកន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានពិនិត្យឃើញថា រដ្ឋបាលខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារបានផ្តល់គោលការណ៍អនុញ្ញាតឱ្យក្រុមហ៊ុនឯកជនធ្វើអាជីវកម្មយកកម្រៃសេវានាំសត្វនិងផលិតផលមានដើមកំណើតពីសត្វចតុប្បាទដូចជាគោ ក្របី ជ្រូក ដឹកឆ្លងកាត់ និងចេញក្រៅខេត្ត។