អាជ្ញាធរជាតិអប្បរាសម្រេចបិទការចូលទស្សនារមណីយដ្ឋានអង្គរ និងផ្អាកការលក់សំបុត្រ
ដោយ
អាជ្ញាធរជាតិអប្បរាបានសម្រេចបិទការចូលមកទស្សនា និងផ្អាកការលក់សំបុត្រចូលទស្សនៅក្នុងតំបន់រមណីយដ្ឋានអង្គររយៈពេល១៤ថ្ងៃ ជាបណ្ដោះអាសន្ន ពោលគឺចាប់ពីថ្ងៃ ៣០ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហាឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ អាជ្ញាធរជាតិអប្បរា ចេញសេចក្ដីប្រកាសនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១។