អភិបាលខេត្តព្រះសីហនុ បញ្ជាឲ្យផ្អាកការធ្វើដំណើរតាមផ្លូវទឹកទាំងអស់ ព្រោះកត្តាអាកាសធាតុ
ដោយ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាឲ្យផ្អាករាល់ការធ្វើដំណើរតាមផ្លូវទឹកទាំងអស់ជាបណ្ដោះអាសន្នដោយសារមានខ្យល់បោកបក់ខ្លាំងនៅលើផ្ទៃសមុទ្រ ដែលអាចបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ តាមរយៈសារជាសម្លេងប្រមាណជិត២នាទី ថ្នាក់ដឹកនាំខេត្តរូបនេះ ក៏បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់យកចិត្តទុកដាក់ឲ្យបានខ្ពស់លើបញ្ហានេះ ដើម្បីរក្សានូវសុវត្ថិភាពជូនប្រជានេសាទ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់លំហរសមុទ្រផងដែរ។