#អាមេរិក-ចិន - សង្គ្រាមនៅអ៊ុយក្រែន

Articles by Tag អាមេរិក-ចិន - សង្គ្រាមនៅអ៊ុយក្រែន

រដ្ឋមន្ត្រីការទូតអាមេរិក ព្រមានចិនជាថ្មីទៀត កុំឱ្យលូកដៃចូលក្នុងសង្គ្រាមនៅអ៊ុយក្រែន

ដោយ​ ហ៊ុន គន្ធថៃ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃសៅរ៍បានព្រមានអ្នកការទូតកំពូលរបស់ចិន លោក Wang Yi អំពីផលវិបាក ប្រសិនបើប្រទេសចិនផ្តល់ជំនួយជាសម្ភារៈផ្សេងៗទៅឱ្យរុស្ស៊ីក្នុងសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន លោកបានប្រាប់ឱ្យដឹងបន្ទាប់ពីអ្នកទាំងពីរបានជួបគ្នានៃកិច្ចប្រជុំសន្តិសុខនៅទីក្រុងម៊ុយនិច ប្រទេសអាល្លឺម៉ង់។ មន្ត្រីការទូតនៃប្រទេសមហាយក្សទាំងពីរក៏បានលើកឡើងពីរឿងបាឡុងដែរ តែតាមរយៈលោក វ៉ាង យី ចិនមិនព្រមធ្វើការសុំទោសអាមេរិក ដែលបាឡុងខ្លួនបានហោះចូលក្នុងដែនអាកាសអាមេរិកនោះទេ។