តើប្រមុខការទូតអាម៉េរិក និងចិនជួបជជែកគ្នា៣ថ្ងៃនៅទីក្រុងប៉េកាំង ផ្ដោតលើបញ្ហាក្ដៅៗអ្វីខ្លះ?
ដោយ
លោក ជេក ស៊ូលីវ៉ាន (Jake Sullivan) ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានជួបជជែកគ្នា៣ថ្ងៃជាមួយមន្ត្រីកំពូលៗរបស់ចិន នៅទីក្រុងប៉េកាំង ក្នុងគោលបំណងរំសាយភាពតានតឹងរវាងមហាអំណាចទាំងពីរនៅមុនការបោះឆ្នោតនៅអាម៉េរិក នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ តើប្រមុខការទូតនៃប្រទេសទាំងពីរនេះបានជជែកគ្នាពីបញ្ហាក្ដៅៗអ្វីខ្លះ?