#អាមេរិកហាមឃាត់ការនាំចូលផលិតផលពីតំបន់ស៊ីនជាំង

Articles by Tag អាមេរិកហាមឃាត់ការនាំចូលផលិតផលពីតំបន់ស៊ីនជាំង

តើច្បាប់របស់អាមេរិកហាមឃាត់ការនាំចូលផលិតផលពីតំបន់ស៊ីនជាំង កំពុងគំរាមកំហែងក្រុមហ៊ុននាំចេញវៀតណាមយ៉ាងណាខ្លះ?

ដោយ​ វុធ ច័ន្ទតារា
ក្រុមហ៊ុនអ្នកនាំចេញទំនិញមានមូលដ្ឋាននៅប្រទេសវៀតណាម កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ពួកគេអាចធ្វើខុសនឹងច្បាប់របស់អាមេរិក ដែលបានហាមឃាត់ការនាំចូលផលិតផលពីតំបន់ស៊ិនជាំងប្រទេសចិនពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ មែនទែនទៅ សហរដ្ឋអាមេរិកបានចេញច្បាប់ហាមឃាត់ការនាំចូលលើផលិតផលដែលប្រើប្រាស់វត្ថុធាតុដើមចេញពីស៊ីនជាំងរបស់ប្រទេសចិន ខណៈដែលពាណិជ្ជកម្មដែលដូចជាសម្លៀកបំពាក់ និងបន្ទះស្រូបពន្លឺព្រះអាទិត្យ ស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ដោយទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។