អាមេរិកថា ចិនកំពុងតែបង្កើនល្បឿនផែនការដណ្ដើមកាន់កាប់កោះតៃវ៉ាន់ឲ្យបានកាន់តែឆាប់
ដោយ
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយថា ប្រទេសចិនបានធ្វើការសម្រេចចិត្តក្នុងការដណ្ដើមកាន់កាប់យកតៃវ៉ាន់តាមពេលវេលាកំណត់មួយលឿនជាងអ្វីដែលគេបានគិតទុកកាលពីមុនទៅទៀត។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ការបញ្ជាក់របស់លោក ប្ល៊ីនខិន នេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីមេដឹកនាំចិនលោក ស៊ី ជីនពីង បានរំលឹកឡើងវិញពីចេតនារបស់លោកក្នុងការដណ្តើមយកកោះតៃវ៉ាន់ដោយកម្លាំងប្រសិនបើគ្មានជម្រើសទេនោះ។