មហាសេដ្ឋី"អាត់កឺ" ពុង ឃាវសែ បោះទុនវិនិយោគជាមួយចិន សាងសង់អាណាចក្រអង្គរនៅសៀមរាប
ដោយ
មហាសេដ្ឋីឧកញ៉ា ពុង ឃាវសែ ដែលមហាជនដាក់រហ័សនាមឲ្យថា តារាជំនួញ"អាត់កឺ" នៅកម្ពុជា បានបោះទុនវិនិយោគរួមគ្នាជាមួយនឹងភាគីចិន ក្នុងការវិនិយោគសាងសង់សាលមហោស្រពដ៏ធំជាងគេ នៅចំកណ្តាលបេះដូងខេត្តទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ សៀមរាប ដែលមានឈ្មោះថា អាណាចក្រអង្គរ។ អាណាចក្រអង្គរនេះ វិនិយោគអស់ទឹកប្រាក់ប្រមាណ ២២០លានយ៉ន់ ស្មើនឹងប្រមាណជាង ៣៣លានដុល្លារអាមេរិក។