#អាស៊ាន និងសហភាពអឺរ៉ុប

Articles by Tag អាស៊ាន និងសហភាពអឺរ៉ុប

សម្តេច ហ៊ុន សែន៖ អាស៊ាន និងសហភាពអឺរ៉ុប ត្រូវធ្វើការជាមួយគ្នាយ៉ាងស្អិតល្មួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ

ដោយ​ ខន ណារី
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នាទីក្រុងព្រុចសែល សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន បានថ្លែងថា អាស៊ាន និងសហភាពអឺរ៉ុប ត្រូវតែធ្វើការជាមួយគ្នាយ៉ាងស្អិតល្មួត ដើម្បីធានាសណ្តាប់ធ្នាប់អន្តរជាតិ ដែលត្រូវបំពានដោយរដ្ឋមួយចំនួនយ៉ាងបើកចំហ។ ការលើកឡើងរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បែបនេះ ដោយសារតែសម្ដេចបានកត់សម្គាល់ឃើញថា បញ្ហាវិបត្តិសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន នៅតែបន្តអូសបន្លាយដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសាកល។