#អចលនទ្រព្យក្នុងប្រទេសចិន

Articles by Tag អចលនទ្រព្យក្នុងប្រទេសចិន

វិស័យរដ្ឋ និងឯកជនចិនជួបគ្នា ដើម្បីរកដំណោះស្រាយវិបត្តិបំណុល និងអចលនទ្រព្យក្នុងប្រទេសចិន

ដោយ​ វុធ ច័ន្ទតារា
អ្នកជំនាញទីប្រឹក្សារដ្ឋចិនមួយក្រុមកាលពីថ្ងៃច័ន្ទទី០៨ វិច្ឆិកា បានជួបពិភាក្សាគ្នាជាមួយវិស័យឯកជន រួមមានអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងវិស័យធនាគារ នៅឯទីក្រុងស៊ិនចិន ប្រទេសចិន។ ជំនួបនេះធ្វើឡើងដើម្បីពិភាក្សារកដំណោះស្រាយសម្រាប់វិបត្តិបំណុល និងវិបត្តិអចលនទ្រព្យក្នុងប្រទេសចិន ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។