អេហ្ស៊ីបបដិសេធទទួលជនជាតិប៉ាឡេស្ទីន តែឯកភាពបើកច្រកមនុស្សធម៌ចូលតំបន់ហ្កាហ្សា
ដោយ
រដ្ឋាភិបាលអេហ្ស៊ីប បាននិយាយកាលពីពេលថ្មីៗថា ខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការអនុញ្ញាតឱ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ Gaza តាមរយៈព្រំដែនប្រទេសខ្លួន ប៉ុន្តែអេហ្ស៊ីបសង្កត់ធ្ងន់ថា គេមិនអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីន ចូលក្នុងប្រទេសជាដាច់ខាត។ រដ្ឋាភិបាលអេហ្ស៊ីបថា ការទទួលជនភៀសខ្លួនប៉ាឡេស្ទីនជាច្រើននាក់ ចូលប្រទេសអេហ្ស៊ីបអាចលុបបំបាត់ឬសគុលនៃរដ្ឋប៉ាឡេស្ទីន និងបង្កភាពចលាចលអសន្តិសុខក្នុងប្រទេស។