សិក្ខាសាលាពាក់កណ្តាលឆ្នាំ២០២៤ របស់ធនាគារ អេស ប៊ី អាយ លី ហួរ ក្រោមប្រធានបទៈ ឆ្ពោះទៅមុខ លើសពីការរំពឹងទុក
ដោយ
នៅក្នុងការជួបជុំជាពិសេសមួយ ធនាគារ អេស ប៊ី អាយ លី ហួរ នាពេលថ្មីៗនេះបានរៀបចំសិក្ខាសាលាពាក់កណ្តាលឆ្នាំ២០២៤ របស់ខ្លួន ដោយមានការចូលរួមពីសំណាក់ តំណាងក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រងនៅការិយាល័យ កណ្តាល គណៈគ្រប់គ្រងសាខា ប្រធានផ្នែកជាន់ខ្ពស់ និងបុគ្គលិកពាក់ព័ន្ធជាច្រើនទៀត។ ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ គឺក្នុងគោលបំណងដើម្បីបូកសរុបលទ្ធផលឆមាសទី០១ដែលសម្រេចបាន និងលើកទិសដៅសម្រាប់ឆមាសទី០២ ឆ្នាំ២០២៤ ក្នុងនោះក៏មាន ការចែករំលែកការយល់ដឹងដែលមានគុណតម្លៃជាច្រើន និងជាពិសេស ការជំរុញស្មារតីការងារជាក្រុម។