#អគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូង

Articles by Tag អគ្គសេនាធិការរួមរបស់កូរ៉េខាងត្បូង

កូរ៉េខាងត្បូងបាញ់មីស៊ីលឆ្លើយតបវិញភ្លាមៗ ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់គំរាមឲ្យបញ្ឈប់សមយុទ្ធ

ដោយ​ ហ៊ុន គន្ធថៃ
កូរ៉េខាងជើងបានបាញ់មីស៊ីលយ៉ាងហោចណាស់ ២៣គ្រាប់ គ្រាប់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃពុធ ទី ២ វិច្ឆិកានេះ ដោយមីស៊ីលផ្លោងមួយគ្រាប់របស់កូរ៉េខាងជើងបានធ្លាក់នៅចម្ងាយត្រឹមតែប្រមាណ ៦០ គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរសមុទ្រកូរ៉េខាងត្បូង ដែលវាជាលើកទីមួយដែលទីក្រុងព្យុងយ៉ាងបានសាកល្បងបែបនេះ ហើយវាក៏បានជំរុញឱ្យកូរ៉េខាងត្បូងចេញការព្រមានអំពីការវាយប្រហារតាមផ្លូវអាកាស ព្រមទាំងបាញ់មីស៊ីលជាការឆ្លើយតបវិញផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។