Jeff Bezos ប្ដឹងអង្គការ Nasa ទាក់ទងនឹងការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់លោក Elon Musk
ដោយ
ក្រុមហ៊ុន Blue Origin របស់លោក ជេហ្វ បេហ្សូស ដែលជាកំពូលមហាសេដ្ឋីអាមេរិក បានប្តឹងអង្គការណាសា ដែលបានសម្រេចចុះកិច្ចសន្យាមួយជាមួយនឹងក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីអាមេរិក Elon Musk ក្នុងគម្រោងយាន្ដអាវកាសចុះចតនៅឋានព្រះច័ន្ទ ក្នុងតម្លៃជិត ៣ពាន់លានដុល្លារអាមេរិក។ លោក Jeff Bezos បានចាត់ទុកកិច្ចព្រមព្រៀងរវាងអង្គការ Nasa និង ក្រុមហ៊ុន SpaceX ថាមានមូលដ្ឋានមិនត្រឹមត្រូវ ឬ អយុត្តិធម៌ ដ្បិតថា ក្រុមហ៊ុន Blue Origin របស់លោក ក៏មានការចេញថ្លៃក្នុងគម្រោងនេះជាមួយនឹងអង្គការ Nasaដែរ តែត្រូវបានបដិសេធ ។