ដោយ
ខេមបូណូមីស
ប្រទេសវៀតណាមសម្រេចបាននូវការនាំចេញអង្ករជាង ៣លានតោន ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២០នេះ ដោយកើនឡើង ១១% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ជាមួយនឹងទឹកប្រាក់សរុបជាង ១ពាន់ ៤រយលានដុល្លារអាមេរិក កើនឡើងជាង ២៥% ធៀបនឹងឆ្នាំមុន ពោលគឺ តម្លៃអង្ករនៅអំឡុងពេលនេះ មានតម្លៃប្រសើរជាងពេលមុន ដោយសារតែតម្រូវការអង្ករមានការកើនឡើងខ្លាំង ក្នុងពេលមានវិបត្តិមេរោគកូវីដ១៩។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម កាលពីពេលថ្មីៗនេះ។