អ្នកជំនាញមកពីបារាំងបង្ហាញការចាប់អារម្មនិងលើកស្ទួយវិស័យសេរ៉ាម៉ិចខ្មែរ
ដោយ
សិប្បកម្មសេរ៉ាមិច គឺជាមែកធាងមួយនៅក្នុងចង្កោមសិប្បកម្មស្មូនខ្មែរ ដែលមានការផលិតជាសម្ភារៈប្រើប្រាស់ ក៏ដូចជា វត្ថុអនុស្សាវរីយ៍ប្រណីតៗ ជាច្រើនប្រភេទ ដែលបានដាក់លក់នៅលើទីផ្សារ ជាពិសេសបានបង្ហាញវត្តមាននៅតាមបណ្ដាសណ្ឋាគារ ភោជនីយដ្ឋាន និងផ្ទះសំណាក់ ជាដើម។ដ្បិតថា សិប្បកម្មសេរ៉ាម៉ិចខ្មែរ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ជនជាតិបរទេស តែសម្រាប់ទីផ្សារក្រៅស្រុកវិញ ហាក់មិនទាន់មានភាពទូលំទូលាយ នៅឡើយទេ។