ថៃ ក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការដោយស្របច្បាប់
ដោយ
ទីបំផុត ព្រះមហាក្សត្រថៃ បានឡាយព្រះហស្ថលេខាអនុម័តច្បាប់ ស្ដីពី សមភាពអាពាហ៍ពិពាហ៍ ដែលសភាថៃ បានអនុម័តកាលពីដើមឆ្នាំ២០២៤ហើយ។ ច្បាប់នេះ នឹងអនុញ្ញាតឲ្យពលរដ្ឋថៃ ដែលស្រឡាញ់ភេទដូចគ្នា អាចរៀបការជាមួយគ្នាបានដោយស្របច្បាប់ ហើយក៏បានធ្វើឲ្យប្រទេសថៃ ក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសទី៣ នៅតំបន់អាស៊ី ដែលបានទទួលស្គាល់អាពាហ៍ពិពាហ៍របស់គូស្នេហ៍ស្រឡាញ់ភេទដូចគ្នា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។