ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានទំហំទឹកប្រាក់ជាង៣៦០លានដុល្លារ នៅឆមាសទី១ឆ្នាំ២០២២
ដោយ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ៩៨គម្រោង ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៣ពាន់លានដុល្លារ នៅក្នុងឆមាសទី១ឆ្នាំ២០២២នេះ។ ក្នុងនោះ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៥គម្រោង ជាមួយទុនវិនិយោគសរុបជាង ៣៦០លានដុល្លារ ខណៈដែលបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៤១ កន្លែងនៅទូទាំងប្រទេស។ នេះបើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្ដល់ឲ្យសារព័ត៌មានឌីជីថលខេមបូណូមីស។