#អតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស្ស៊ីនដា អាឌើន

Articles by Tag អតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស្ស៊ីនដា អាឌើន

លោកស្រីអតីតនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់បោះជំហានឆ្ពោះទៅកាន់តួនាទីអនាគតក្នុងវិស័យបរិស្ថាន

ដោយ​ ​ ខេមបូណូមីស
អតីតនាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស្ស៊ីនដា អាឌើន (Jacinda Ardern) បានថ្លែងលារដ្ឋសភាជាលើកចុងក្រោយកាលពីថ្ងៃពុធ តាមរយៈសុន្ទរកថាដ៏គួរឱ្យរំជួលចិត្តមួយ ដែលព្យាយាមបំផុសគំនិតមេដឹកនាំប្រទេសនេះនាពេលអនាគត ឱ្យយកចិត្តទុកដាក់នឹងបរិស្ថាន។ នេះជាវិស័យដែលលោកស្រីនឹងបោះជំហានឆ្ពោះទៅកាន់តួនាទីថ្មីដែលមិនពាក់ព័ន្ធនឹង«នយោបាយ» ក្រៅពីតួនាទីថ្មីក្នុងនាមជាបេសកជនពិសេសក្នុងគម្រោងលុបបំបាត់អំពើជ្រុលនិយម។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ក្យូដូ (Kyodo)។