#អត្រាការប្រាក់កម្ចីទិញផ្ទះ

Articles by Tag អត្រាការប្រាក់កម្ចីទិញផ្ទះ

អត្រាការប្រាក់កម្ចីទិញផ្ទះនៅអាមេរិកកើនលើស ៦%ជាលើកដំបូង ក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ

ដោយ​ ចាន់ មង្គល
អត្រាការប្រាក់ជាមធ្យមចំពោះកម្ចីទិញផ្ទះដ៏ពេញនិយមនៅសហរដ្ឋអាមេរិកនោះ បានហក់ឡើងលើស ៦% ជាលើកដំបូង បើរាប់តាំងពីឆ្នាំ២០០៨មក ហើយអត្រាការប្រាក់នេះ គឺមានខ្ពស់ជាងទ្វេដងឯណោះ បើធៀបនឹងកម្រិតដែលធ្លាប់មានកាលពីឆ្នាំមុន។ នេះបើតាមទិន្នន័យដែលបង្ហាញដោយសមាគមធនាគារផ្ដល់កម្ចីទិញផ្ទះរបស់អាមេរិក (MBA)។ កំណើននៃអត្រាការប្រាក់កម្ចីទិញផ្ទះនៅអាមេរិកនេះ គឺកើនឡើងស្របគ្នាទៅនឹងវិធានការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិក ក្នុងការបង្កើនការចំណាយខ្ពស់លើការខ្ចីឥណទានពីធនាគារ ក្នុងគោលបំណងទប់ទល់កុំឲ្យអតិផរណាកើនខ្ពស់។