#អត្រាសមត្ថភាពផលិតជាមធ្យម

Articles by Tag អត្រាសមត្ថភាពផលិតជាមធ្យម

ចំនួនចេញលក់ iPhone 14 pro និង Pro Max នឹងធ្លាក់ចុះ ២០លានគ្រឿង ដោយសារបញ្ហាបិទខ្ទប់រោងចក្រផលិតនៅចិន

ដោយ​ ​ ខេមបូណូមីស
រោងចក្រផលិត iPhone ដ៏ធំបំផុតមួយនៅចិនរបស់ក្រុមហ៊ុន Foxconn ដែលកំពុងជួបបញ្ហាផ្ទួនៗនោះ ត្រូវបានអ្នកវិភាគលើកឡើងថា វាគឺជាកត្តាចម្បងដែលបណ្តាលឱ្យគោលដៅនៃចំនួនលក់ iPhone ស៊េរីថ្មីគឺ iPhone 14 Pro និង iPhone 14 Pro Max អាចធ្លាក់ចុះអស់ ២០លានគ្រឿងឯណោះ ហើយវាក៏នឹងធ្វើឱ្យប្រាក់ចំណូលរបស់ Apple ធ្លាក់ចុះផងដែរ។ បញ្ហាចលាចលបែបនេះ អាចនឹងធ្វើឱ្យក្រុមហ៊ុនគិតគូបង្វែររោងចក្រចេញពីប្រទេសចិនជាមិនខាន។ នេះបើតាមការចុះផ្សាយរបស់ Reuter។