មហាសេដ្ឋីមីយ៉ាន់ម៉ាអះអាងថា បានផ្ដល់សំណូកទៅឲ្យ អ៊ុងសានស៊ូជី ខណៈដែលរបបយោធាបង្កើនការវាយប្រហារ
ដោយ
មហាសេដ្ឋីមីយ៉ាន់ម៉ា ឈ្មោះ Maung Waik បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋដោយអះអាងថា លោកបានផ្ដល់សំណូកជាលុយសុទ្ធ ៥សែនដុល្លារអាមេរិក ទៅឲ្យលោកស្រី អ៊ុង សានស៊ូជី ដែលការអះអាងនេះត្រូវគេមើលឃើញថា ជាការប៉ុនប៉ងថ្មីមួយទៀតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរដ្ឋាភិបាលស៊ីវិល ។ នេះបើតាមការផ្សាយរបស់ The Guardian ។