ប្រទេសធំៗនៅអឺរ៉ុបមួយចំនួនកំពុងឈឺក្បាលវិលមុខជាមួយបំណុល ដែលកំពុងហក់ឡើងខ្ពស់
ដោយ
រដ្ឋាភិបាលនៃប្រទេសដែលជំពាក់បំណុលសាធារណៈធំៗបំផុតនៅអឺរ៉ុបមួយចំនួនកំពុងតែឈឺក្បាលវិលមុខ ក្រោយការចង់ដោះស្រាយបញ្ហាបំណុលរបស់ពួកគេកំពុងប្រឈមមុខនឹងរនាំងនៃនយោបាយផ្ទៃក្នុង។ សម្រាប់បារាំង ដែលគេដឹងថា ជាបងធំមួយនៅសហភាពអឺរ៉ុប ក៏កំពុងតែស្ថិតនៅក្នុងស្ថានភាពនេះផងដែរ។ ស្ថានភាពបំណុលសាធារណៈរបស់បារាំង បានធ្លាក់ចុះពី៥០ពាន់លានអឺរ៉ូ កាលពីឆ្នាំ២០២២ មកនៅត្រឹម៤០ពាន់លានអឺរ៉ូ នៅឆ្នាំ២០២៣ តែនៅឆ្នាំ២០២៤ គឺបានឡើងជិតដល់៥០ពាន់លានអឺរ៉ូជាថ្មី។