ក្រុមសេដ្ឋវិទូ និងមន្ត្រីធំៗ៖ អឺរ៉ុបអាចបញ្ចៀសមហន្តរាយថាមពលនារដូវរងាបានមួយពេលមែន ប៉ុន្ដែនៅមិនទាន់ឆ្លងផុតវិបត្តិនៅឡើយទេ
ដោយ
ក្រុមសេដ្ឋវិទូ និងមន្ត្រីនៃបណ្តាប្រទេសនៅអឺរ៉ុបបាននិយាយថា អឺរ៉ុបបានគេចផុតពីវិបត្តិថាមពលក្នុងរដូវរងារនេះ ដោយសារអាកាសធាតុហាក់មិនសូវត្រជាក់ដូចពីមុន បួករួមនឹងការខិតខំប្រឹងប្រែងស្វែងរកប្រភពឧស្ម័នធម្មជាតិយកមកស្តុកបម្រុងទុក។ ទាំងនេះសុទ្ធសឹងជាកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបដើម្បីត្រៀមខ្លួនចំពោះមុខវិបត្តិថាមពល បន្ទាប់ពីប្រទេសរុស្ស៊ីបានកាត់ផ្តាច់ការផ្គត់ផ្គង់ភាគច្រើនមកកាន់តំបន់មួយនេះ។