ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា
ដោយ
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃអង្គារទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានដឹកនាំកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជួបសំណេះសំណាល និងសែ្វងយល់ពីបញ្ហាប្រឈម ក្នុងការ បំពេញការងារ ក៏ដូចជាដើម្បីកំណត់ និងតម្រង់ទិសដៅអាទិភាពការងារ ក្នុងបរិការណ៍ថ្មី។