ទីភ្នាក់ងារថាមពលអន្តរជាតិ IEA ព្យាករថា វៀតណាម នឹងក្លាយជាប្រទេសនាំចូលធ្យូងថ្មធំបំផុតទី៥ របស់ពិភពលោកនៅឆ្នាំ២០២៤ នេះ
ដោយ
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលមានការិយាល័យកណ្ដាលនៅទីក្រុងប៉ារីស ប្រទេសបារាំងបានព្យាករថា ប្រទេសវៀតណាម នឹងក្លាយជាអ្នកនាំចូលរ៉ែធ្យូងថ្មធំបំផុតទី៥ របស់ពិភពលោកនៅឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
របាយការណ៍ស្ដីពីធ្យូងថ្មពាក់កណ្តាលឆ្នាំរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ IEA ដែលបានចេញផ្សាយអំឡុងខែកក្កដា ឆ្នាំ២០២៤ បង្ហាញថា ការផលិត និងការប្រើប្រាស់ធ្យូងថ្មនៅទូទាំងពិភពលោកនៅតែស្ថិតក្នុងអត្រាខ្ពស់ ដោយគ្មានសញ្ញាថយចុះឡើយ។